ភ្នំពេញ៖ ព្រះនាងតូច នរោត្តម ជេន ណា ៖ ខ្ញុំពិតជាមានអារម្មណ៍រន្ធត់ចិត្តឈឺចាប់ឥតឧបមា ដែលបានឃើញពីការវាយប្រហារជាថ្មីម្ដងទៀតមកលើកម្ពុជា និងស្ថានភាពក្មេងៗរត់ចាកចេញពីសាលារៀនទៅរកគ្រួសារ ប្រជាជនជម្លៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទាំងអារម្មណ៍តក់ស្លុត
ហេតុអ្វីពួកគេមិនអាចរស់នៅស្កប់ស្កល់ ចាំបាច់ដណ្តើមឈ្លានពាន និងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅប៉ុណ្ណោះ។
ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំសង្ឃឹមថា សហគមន៍អន្តរជាតិនឹងយកចិត្តទុកដាក់លើករណីនេះ ហើយលើកទឹកចិត្តឱ្យមានការចរចា ដើម្បីចៀសវាងការពលីពលរដ្ឋ និងទាហ៊ានបន្ថែមទៀត ហើយយុត្តិធម៌ត្រូវតែមានសម្រាប់កម្ពុជា។
ខ្ញុំសង្ឃឹមថា ការវាយប្រហារនេះនឹងឆាប់បានផុតរលត់ ហេីយនេះជាករណីចុងក្រោយ នៅក្នុងឆ្នាំចាស់នេះទៅចុះ ខ្ញុំសូមជូនពរឱ្យប្រជាជនខ្ញុំគ្រប់រូបបានសុខ ចំណែកបងប្អូនដែលកំពុងជម្លៀសខ្លួន មេត្តាថែរក្សាផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន បងៗពូៗកងទ័ពកម្លាំងជួរមុខបានសុខសុវត្ថិភាពគ្រប់វេលា៕
ដោយ៖តារា










