លោក ត្រាំ ៖ “ នៅថ្ងៃស្អែក (ថ្ងៃពុធ) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២ ខ្ញុំ នឹងបើកកិច្ចពិភាក្សា តាមទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមរវាងប្រទេស២ ”

ចែករំលែក៖

អាម៉េរិច ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មានគម្រោងទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

លោក ត្រាំ បានគូសបញ្ជាក់ថា “នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំ នឹងបើកកិច្ចពិភាក្សា តាមទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមរវាងប្រទេស២។”

សូមបញ្ជាក់ផងដែរថា «សហរដ្ឋ​អាម៉េរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង បន្ទាប់ពីមានការ​បន្ត​ប្រយុទ្ធ​គ្នា ​នៅទីតាំង​មួយចំនួនតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បណ្តាលឱ្យមានការ​ស្លាប់ ​និង​របួស​ ជាច្រើននាក់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្តម Marko Rubio នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

...

សេចក្តីថ្លែងការណ៍បានបញ្ជាក់ផងដែរថា៖ «យើងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print