កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យពីរនាក់និងគ្រឿងញៀន១,៦គីឡូក្រាម

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួល នីតិវិធីដោយលោកឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជួញ ដូរនិងប្រើ ប្រាស់គ្រឿងញៀនពីរនាក់ប្រមូលគ្រឿងញៀនបានទម្ងន់ជាង១,៦គក ។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា នៅវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន នៅចំណុចលើទួល ស្ថិតនៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បន្ទាប់មក នៅវេលាម៉ោង១៧ និង ៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពតដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន សម្រប សម្រួល នីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពត បានចុះបង្ក្រាប នៅចំណុចក្នុងផ្ទះជួល ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន២ នាក់ (ប្រុស) ១/ ឈ្មោះ ឃុត កានិន (ហៅរ៉េ) ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ និង២/ ឈ្មោះ រ៉ាត់ រ៉ាវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។
+ដកហូតវត្ថុតាង៖
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៣៦កញ្ចប់(ធំ០១)ទម្ងន់ ១៦៥៧.៣៩ក្រាម (ថ្លឹងទាំងសំបកថង់)
២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង
៣/ម៉ូតូ ចំនួន ០២ គ្រឿង
៤/ទូរស័ព្ទ ចំនួន ០២គ្រឿង
៥/ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print