អ្នកកាសែតថៃ ស្តីឲ្យអានុទីន ថា បើមិនព្រមឈប់បាញ់ ប្រទេសនឹងជួបបញ្ហាធំ

ចែករំលែក៖

មុនពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជានិងថៃ, អ្នកកាសែតនយោបាយថៃលោក Pravit Rojanaphruk បានចេញមុខថាឲ្យនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ដោយព្រមានថា ប្រទេសនឹងជួបបញ្ហាធំជាច្រើន បើមិនព្រមឈប់បាញ់។

លោក Pravit ស្តីបន្ទោសថា បើអានុទីន បដិសេធចរចាបទឈប់បាញ់ នោះពិភពលោកអាចចាត់ទុកប្រទេសថៃថាជា អ្នកឈ្លានពាន ហើយថៃនឹងធ្លាក់ចូលទៅក្នុងស្ថានភាពការទូតដែលមិនធ្លាប់ជួបប្រទះពីមុនមក មិនខុសពីមីយ៉ាន់ម៉ា រុស្ស៊ី និងអ៊ីស្រាអែលនោះទេ។

លើសពីនេះលោក Pravit ព្រមានទៀតថា បើមិនឈប់បាញ់ ថៃនឹងជួបបញ្ហាសេដ្ឋកិច្ច ពោលគឺប៉ះពាល់ដល់ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក ដែលការនាំចេញទាំងនោះមានចំនួនប្រមាណ ២០% នៃទំហំនៃការនាំចេញសរុបរបស់ប្រទេសថៃ។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចជះឥទ្ធិពលដល់ វិស័យទេសចរណ៍ ផងដែរ៕

ប្រភព៖ Khaosod

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print