រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ផ្អាក ការងារ ជាបណ្តោះអាសន្ន លោកឧត្ដមសេនីយ៍ ទោ គង់ វុទ្ធី អគ្គនាយក រង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណ កម្ម ដេីម្បី បន្តដំណេីរការស្រាវជ្រាវបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! លោកអភិសន្តិបណ្ឌិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៥ បាន សម្រេច ផ្អាក ការងារ ជាបណ្តោះអាសន្ន លោកឧត្ដមសេនីយ៍ ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណ កម្ម ដេីម្បី បន្តដំណេីរការស្រាវជ្រាវបន្ថែម ។

ការផ្អាកការងារ លោកឧត្ដម សេនីយ៍ទោ គង់ វុទ្ធី បាន ធ្វេីឡេីង បន្ទាប់ពីលោកមាន រឿង អាស្រូវជាច្រេីន ពាក់ព័ន្ធ ករណី ឆបោក ជនរងគ្រោះ មានទឹក ប្រាក់រាប់លានដុល្លារ ។  

ប្រភព ពី មន្ត្រី ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មួយ រូបបង្ហេីបថា បេី ក្រសួង មហាផ្ទៃ ស្រាវជ្រាវឃេីញ ដូចការ ចោទប្រកាន់មែន លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អាចប្រឈមមុខនឹងការ ដកតួនាទី ដកឋានន្តរស័ក្តិ និង បណ្ដេញចេញ ពីក្របខណ្ឌតែម្ដង ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាន នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print