អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​៖​ ការបាញ់ប្រហារ យ៉ាងព្រៃផ្សៃរបស់ទាហានថៃដោយប្រើប្រាស់អាវុធធុនធ្ងន់, ផ្សែងពុល, យន្តហោះចម្បាំង ដ៏កំរោលដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនេះ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​ថា ការបាញ់ប្រហារ យ៉ាងព្រៃផ្សៃរបស់ទាហានថៃដោយប្រើប្រាស់អាវុធធុនធ្ងន់, ផ្សែងពុល, រួមទាំងយន្តហោះចម្បាំងផង ដ៏កំរោលដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនេះ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។

ការថ្លែងបែបនេះ​របស់​លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ ក្នុងពិធី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា»​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ ចំពោះ​ការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ​ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះបានបណ្តាល ឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន ១០នាក់ និងរងរបួសធ្ងន់ស្រាលឡើងដល់ ៥០នាក់ ខណៈរាប់សែននាក់កំពុងភៀសសឹក។

...

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានថ្លែង​បន្តថា​ វីរកងទ័ពកម្ពុជាបានកំពុងបន្តឈរជើងយ៉ាងស្វិតស្វាញបំផុតក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយបានធ្វើការបាញ់តបតទៅភាគីថៃវិញគ្រប់គោលដៅទាំងអស់ ។ ប៉ុន្តែទាហានកម្ពុជាបានបាញ់ឆ្លើយតបវិញទៅលើតែទាហានឈ្លានពានថៃប៉ុណ្ណោះ មិនបាញ់សំដៅលើជនស៊ីវិល ដូចភាគីថៃបាញ់មកលើជនស៊ីវិលកម្ពុជានោះឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print