ដ្រូន២៨៧គ្រឿងរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថា នាថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស មកលើតំបន់ជាច្រើន រួមមានទាំងតំបន់រដ្ឋធានីមូស្គូ។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន២៨៧គ្រឿង ដែលអ៊ុយក្រែនបញ្ជូនមក ត្រូវបានបាញ់ទម្លាក់ ក្នុងនោះយ៉ាងហោច ៤០គ្រឿង ត្រូវបានបាញ់ស្កាត់នៅលើតំបន់មូស្គូ។ ការវាយប្រហាររបស់អ៊ុយក្រែន បានបង្ខំឱ្យមានការបង្វែរជើងហោះហើរ ចេញពីអាកាសយានដ្ឋានធំៗទាំងអស់របស់មូស្គូ។ ដោយឡែក ភ្លាមៗបែបនេះ វាមិនទាន់ច្បាស់ទេថា មានការខូចខាតកម្រិតណា ឬមានមនុស្សរងគ្រោះថ្នាក់ស្លាប់និងរបួស ដែរឬអត់។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២ រុស្ស៉ីបានប្រើប្រាស់ដ្រូននិងមីស៉ីលវាយប្រហារលើអ៊ុយក្រែន ជាប់ជាប្រចាំ ដោយមួយរយៈចុងក្រោយនេះ គឺផ្តោតលើវិស័យថាមពលរបស់អ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញក្នុងឆ្នាំនេះ បានព្យាយាមវាយប្រហារទីតាំងចម្រាញ់និងស្តុកប្រេងរបស់រុស្ស៉ី ដោយប្រើដ្រូន។ អ៊ុយក្រែនបានអះអាងថា កាលពីថ្ងៃពុធសប្តាហ៍នេះ ខ្លួនបានប្រើប្រាស់ដ្រូនរត់តាមផ្ទៃទឹក វាយប្រហារលើកប៉ាល់ដឹកប្រេង១គ្រឿង ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរប្រេងរបស់រុស្ស៉ី អំឡុងពេលនាវានោះបើកឆ្លងកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អ៊ុយក្រែន៕

...

រូបថត​: gialai online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print