សហរដ្ឋអាមេរិកស្នើឱ្យបង្កើត “តំបន់សេដ្ឋកិច្ចសេរី” នៅភាគខាងកើតអ៊ុយក្រែន ប្រសិនបើខ្លួនប្រគល់ Donbass

ចែករំលែក៖

ប្រធានាធិបតី Zelensky បានព្រមានថា សម្បទានទឹកដីណាមួយត្រូវតែសម្រេចដោយការបោះឆ្នោត ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកលើទីក្រុងគៀវ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។

ប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅថ្ងៃទី 11 ខែធ្នូថា អ៊ុយក្រែនបានបង្ហាញសំណើកែសម្រួលចំនួន 20 ចំណុចដល់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយបន្ថែមថា បញ្ហាសម្បទានទឹកដីនៅតែជាចំណុចជាប់គាំងដ៏សំខាន់មួយនៅក្នុងការចរចា។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងគៀវ លោក Zelensky បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្នើឱ្យមានការសម្របសម្រួលដោយបង្កើត “តំបន់សេដ្ឋកិច្ចសេរី” នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ុយក្រែននៃ Donbass – តំបន់ដែលរុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់ឱ្យ។
លោកបានមានប្រសាសន៍ថា “នោះមានន័យថា កងទ័ពអ៊ុយក្រែនកំពុងដកខ្លួនចេញពីខេត្ត Donetsk ហើយការសម្របសម្រួលនៅទីនេះគឺថា កងទ័ពរុស្ស៊ីនឹងមិនចូលទៅក្នុងផ្នែកនេះនៃ Donetsk ទេ។ ពួកគេមិនដឹងថាអ្នកណានឹងគ្រប់គ្រងតំបន់នោះទេ” ដោយបន្ថែមថា រុស្ស៊ីហៅវាថាជា “តំបន់គ្មានយោធា”។

ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បាននិយាយថា នៅតែមិនទាន់មានការឯកភាពគ្នាលើបញ្ហាទឹកដីនោះទេ ហើយប្រជាជនអ៊ុយក្រែនត្រូវបោះឆ្នោតនៅក្នុងប្រជាមតិ ប្រសិនបើត្រូវធ្វើសម្បទានណាមួយ។
នៅក្នុងភាពចលាចលការទូតដ៏តានតឹងចុងក្រោយនេះ ទីក្រុងគៀវ កំពុងព្យាយាមកែសម្រួលផែនការ 28 ចំណុចដែលគាំទ្រដោយសហរដ្ឋអាមេរិក – ដែលផែនការដើមត្រូវបានចាត់ទុកថាអំណោយផលពេកសម្រាប់ទីក្រុងមូស្គូ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print