មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន ដោយគ្រោះទឹកជំនន់នៅសហរដ្ឋអាមេរិកនិងកាណាដា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមបញ្ជាជម្លៀសខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ នៅតំបន់ភាគខាងលិចទ្វីបអាមេរិកខាងជើង ក្រោយទទួលរងការធ្លាក់ភ្លៀងខ្លាំងអស់ជាច្រើនថ្ងៃ។

ព្យុះភ្លៀងបានវាយប្រហារលើរដ្ឋវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក និងខេត្ត British Columbia របស់ប្រទេសកាណាដា អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ជាហេតុនាំឱ្យកម្រិតទឹកទន្លេបន្តហក់ឡើងខ្ពស់។ ប្រជាជនរស់នៅភាគខាងត្បូងទីក្រុង Seattle និង Tacoma ត្រូវបានបង្គាប់ឱ្យជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ស្របពេលដែលរូបភាពថតពីលើអាកាសបង្ហាញឱ្យឃើញថា កន្លែងមួយចំនួនត្រូវបានទឹកជន់លិចរួចជាស្រេច ហើយមិនឆ្ងាយប៉ុន្មានទៀត គឺវានឹងទៅដល់កន្លែងមានមនុស្សរស់នៅ។
រីឯទីក្រុង Orting បានចេញសារព្រមានថា នាពេលនេះ មានការគំរាមកំហែងខ្លាំង ចំពោះអាយុជីវិតនិងទ្រព្យសម្បត្តិ ដូច្នេះហើយប្រជាជន ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ចំណែក បើឆ្លងព្រំប្រទល់ទៅខាងប្រទេសកាណាដា មួយផ្នែកធំនៃទីក្រុង Abbotsford ក៏បានស្ថិតក្រោមផ្ទៃទឹកផងដែរ ដោយផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាច្រើន កំពុងស្ថិតក្រោមហានិភ័យ។
បើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត ការប្រែប្រួលអាកាសធាតុបង្កឡើងដោយសកម្មភាពមនុស្ស គឺជាកត្តាចម្បងបំផុត នៅពីក្រោយស្ថានភាពអាកាសធាតុអាក្រក់ៗ ខុសប្លែកពីពេលមុនៗ នៅទូទាំងពិភពលោក៕

...

រូបថត​:AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print