កម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យបង្ក្រាបក្រុមក្មេងទំនើងជួញដូរនិងប្រើប្រាស់គ្រឿងញៀន៧នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៧ នាក់នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានចុះបង្រ្កាបករណីប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតក្នុងភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានឃេីញមុខសញ្ញាសង្ស័យចំនួន០៧នាក់៖ 

១.ឈ្មោះ ធឿន ថុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច 

២.ឈ្មោះ ផាត ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច

៣.ឈ្មោះ ចន នៀត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច 

៤.ឈ្មោះ ណាក់ នុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច 

៥.ឈ្មោះ ណាក់ ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច 

៦.ឈ្មោះ សារុន ផាន់នី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច 

៧.ឈ្មោះ ឡុង ឡេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ។

ប្រភពពីមន្ត្រីនគរបាលបានបន្ថែមថា ជាក់ស្តែងកម្លាំងយេីងបានឃាត់និងត្រួតពិនិត្យឆែកឆេររកឃេីញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៣កញ្ចប់តូច, ទូរស័ព្ទដៃចំនួន៦គ្រឿង, ម៉ូតូចំនួន២គ្រឿង, កាំបិតផ្គាក់១ដើម, កូនកាំបិត១ដើម ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print