តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន

ចែករំលែក៖

ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិខេត្តស្វាយរៀង:តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ ពៅ បូរី  អាយុ ១៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ ថ្នាញ់ សង្តាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។ 

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង១និង៤០នាទីយប់ ឈានចូលនៅថ្ងៃទី ៨  ខែ ធ្នូ  ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចេញល្បាតនៅក្នុងមូលដ្ឋានរបស់ ខ្លួន បានប្រទះឃើញមានក្រុមក្មេងស្ទាវមួយក្រុមកំពុងផឹកសុី នៅលើផ្លូវបេតុងមួយខ្សែ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន 

ពេលសមត្ថកិច្ចនគរបាលចុះដល់ទីតាំងខាងលើ ក៏បានឃាត់ខ្លួនបានជនសង្ស័យម្នាក់  រួមនិងវត្ថុតាង ដាវសាំម៉ូរ៉ៃ០១ដើម យកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាវិត ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនគរបាលជំនាញក្រុង ក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញនគរបាលខេតហតចាត់ការតាមនីតិវិធី និងបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print