បុរសម្នាក់បើករថយន្តLEXUS LX470 ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់​ កល់ជាប់លេីទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក LEXUS LX470មួយគ្រឿងបោះពួយយ៉ាងលឿនក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួចរងការខូចខាតសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរស ម្នាក់ទំនងជាស្រវឹងស្រាបាន បេីករថយន្ត មួយ គ្រឿង ម៉ាក LEXUS LX470 ពណ៌ស្ករពាក់ ផ្លាកលេខ ភ្នំពេញ 2AJ-9337 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ហើយរថយន្តក៏បានឡើងកល់ជើងម្ខាងទៅលើទ្រូងផ្លូវទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយភ្លាមនោះដែរម្ចាស់រថយន្តបង្កបានបើកទ្វារគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុខាងលើ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ឬស្សីកែវ​ បានចុះទៅដល់រួចក៏ទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print