ស្លាប់ម្នាក់​ របួសស្រាលម្នាក់​ ខណ:ជិះម៉ូតូឌុបគ្នាលឿនធ្លាក់ចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ​ ចំណែកយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាលក្រោយពេលជិះម៉ូតូឌុបគ្នាលឿនពេកធ្លាក់ចិញ្ចើមផ្លូវជ្តុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង៨:១៥នាទីយប់ ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ យុវជនរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONG DA BEATមួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 1LL-0348 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមានម៉ូតូ២គ្រឿងទៀតមិនស្គាល់ម៉ាកជិះស្របគ្នា លុះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែភាគីរងគ្រោះធ្លាក់ចិញ្ចើមផ្លូវក៏ជ្រុលទៅបុកផ្ទប់និងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់បោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោរចុះមកដល់រួចពិនិត្យជុំវិញទីតាំងកើតហេតុក៏ធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបទអសាសន្នចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print