រថយន្ត​តូយ៉ូតា​ព្រុស​២គ្រឿង​បេីក​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​តូយ៉ូតា​ព្រុស​២គ្រឿង​បេីក​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​ទាំង​សងខាង​  ។​

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​៣០នាទី​ រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​១៣ខែ​ធ្នូ​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​៦៣កែង​ផ្លូវ​២៨៤​ សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ ។

...

​  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​បានបេីក​រថយន្តម៉ាក​ តូយ៉ូតា​ព្រុស​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AZ 3863  បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២៩៤ទិសដៅ​ពី​ កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បាន​បេីក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រុស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW 3324 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៦៣ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ល្បឿន​លឿន​ដូច​គ្នា​ ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​តូយ៉ូតា​ព្រុស​ ពណ៌​ប្រផេះ​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​  ។
​ ចំណែក​រថយន្ត​តូយ៉ូតា​ព្រុស​ ពណ៌​ខ្មៅ​ រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ ហើយ​អ្នក​បេីក​បរ​ចុះ​គេច​ទៅ​បាត់​ដោយ​មិន​មាន​ដំណោះ​ស្រាយ​នោះ​ទេ​  ។
​   ក្រោយ​កេីត​ហេតុ​ រថយន្ត​ទាំង​២គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រងចាំ​ដំណោះស្រាយ​  ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print