អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញគួរចាត់វិធានការចំពោះជនឆក់ឱកាសនិយម បុគ្គលដែលតាំងខ្លួនជា«អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស »

ចែករំលែក៖

ភ្នំពេញ ៖ ទាំងរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ គិតគូរបំផុតបញ្ហាប្រទេសជាតិ ក្នុងកាលៈទេសដែលសៀមកំពុងឈ្លានពានមកលើកម្ពុជា ។ ផ្ទុយទៅវិញ បែរជាមានប្រភេទមនុស្សខួរក្បាលមិនដឹងសាងពីអី បង្ហាញពីចរិតថោកទាប ទៅជាជនឱកាសនិយម រកលុយ ដេីម្បីប្រយោជន៍ ផ្ទាល់ខ្លួន ខណៈ ជាតិ និងប្រជាជន កំពុងមានទុក្ខ !

បុគ្គលដែលតាំងខ្លួនជា «អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅ លោកតាសក់ស» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គមថា ៖ ចូរចម្រើនពុកម៉ែ បងប្អូន កូនៗចៅៗទាំងអស់គ្នា ដើម្បីភ្ជាប់ជាកុសលបុណ្យនៅក្នុងជំនឿវប្បធម៌នៃដូនតា លោកឪបានឱ្យជាងចម្លាក់ឆ្លាក់ព្រះអាទិទេពចំនួន២អង្គនៅក្នុងរចនាប័ទ្មដើម ដើម្បីយកមកគោរពបូជាសុំសេចក្តីសុខជូនដល់មនុស្សជាតិទូទៅក៏ដូចជាទ្រទ្រង់នៅក្នុងជំនឿសាសនា។ ដូច្នេះកូនៗដែលមានដួងចិត្តជ្រះថ្លា អាចចូលរួមជាសទ្ធាតាមលទ្ធភាពរៀងៗខ្លួនបាន ដើម្បីភ្ជាប់និស្ស័យក្នុងការសន្សំកុសលបុណ្យគ្រប់ៗគ្នា។ សាធុ សាធុ សាធុយ សូមសុខ សួស្តី សិរី៣ប្រការកើតមានចំពោះអ្នកគ្រប់គ្នា។

សូមជម្រាបថា ៖ គ្រាន់តែឃើញជនឱកាសនិយមបង្ហោះបែបនេះ ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសៀមឈ្លានពាន ក្តៅក្រហាយ ដោយហ៊ាននិយាយថា បុគ្គលដែលតាំងខ្លួនជា«អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស» ពិតជាមនុស្សគ្មានខួរក្បាលជាមនុស្ស គិតតែផលប្រយោជន៍បុគ្គលខ្លួនឯង គប្បីអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញគួរចាត់វិធានការចំពោះជនឆក់ឱកាសនិយម ទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ហួន គា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់គាត់ ហាក់រអាក់រអួលសេវា និយាយដាច់ៗ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print