ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី អញ្ជើញសួរសុខទុក្ខដល់វិរ:កងទ័ព នៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃនយោបាយសភាស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្ត្រី ចុះសួរសុខទុក្ខដល់វីរៈកងទ័ពចំនួន ៣៤រូប ដែលបានរងរបួស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពារពីការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដឹកដីកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី​ ឡោក ខេងបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹកការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី​ ឡោក ខេង បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរចំពោះការលះ បង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យ បូរណភាពទឹកដីពីការឈ្លានពានរបស់ពួកសៀមឈ្លានពាន។

លោកស្រី​ ក៏បានជូនពរដល់វីរកងទ័ពទាំងអស់ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ និងឆាប់បានវិលជួបជុំក្រុមគ្រួសារ ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនជូនដល់វីរ:កងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុ មាលា ដោយបានឧបត្ថមក្នុងម្នាក់ៗ នូវថិវកាចំនួន ១លានរៀល ក្នុងនោះថវិកាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៥០ម៉ឺនរៀល ថវិការក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ២០ម៉ឺនរៀល ថវិកាលោកស្រីជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ៣០ម៉ឺនរៀលផងដែរ ។

ជាការឆ្លើយតបវីរ:កងទ័ព ក៏បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកស្រី ឡោក ខេង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង និងចុះមកសួរសុខ ទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ “អាយុ វណ្ណៈ សុខៈ និងពលៈ” កុំបីឃ្លាងឃ្លាតឡើយ៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print