សម្តេចតេជោ ហ៊ុន សែន៖​ ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារ​ និងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ
និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់
សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
វិធានការនេះគឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។

...

សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print