លោកប្រធានភូមិគោកបន្ទាយ សាកទូរស័ព្ទចោលដាក់លើទ្រូងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមេភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោម្នាក់ ត្រូវបានឆក់ចរន្តអគ្គិសនីពីខ្សែរសាកថ្មទូរស័ព្ទដៃ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចជំនាញមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ គឹម ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមេភូមិគោកបន្ទាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះខាងលើបានឲ្យដឹងដែរថា មុនពេលកើតហេតុជនរងគ្រោះបានដោតឌុយសាកថ្មទូរស័ព្ទដៃ ជាប់នឹងព្រី ដោយមានកាន់ទូរសព្ទ័ដៃនៅក្នុងដៃខាងស្តាំ រួចដាក់នៅលើដើមទ្រូង ខណៈពេលនោះស្រាប់តែឆ្លងចរន្តអគ្គិសនីពីឌុយសាកថ្មទូរស័ព្ទ ឆក់ជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ បានសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យខណ្ឌ ចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

img_4514 img_4513 img_4511  img_4505

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print