ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់បញ្ញាវ័ន្ត អ្នកជំនួញថៃថា៖” បើចង់រស់នៅមានសន្តិភាព ងាយស្រួលធ្វើធុរកិច្ច ថៃត្រូវរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម យកប្រទេសជិតខាងធ្វើមិត្ត”

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រីកែវ រ៉េមី បានប្រាប់បញ្ញាវ័ន្ត ធុរជន អ្នកនយោបាយថៃ ថា បើចង់ឱ្យកម្ពុជា-ថៃ មានសន្តិភាព លែងមានសង្គ្រាម បង្ហូរឈាមគ្នា ងាយស្រួលធ្វើធុរកិច្ច ប្រជាជនមានប្រាក់ចំណូលខ្ពស់ ថៃត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម មិនយកប្រទេសជិតខាងធ្វើជាសត្រូវ ចេះចាប់ដៃរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ទេសរដ្ឋមន្ត្រីកែវ រ៉េមី ដែលធ្លាប់ប្រឡូកឆាកនយោបាយកម្ពុជារាប់សិបឆ្នាំប្រាប់ពលរដ្ឋថៃថា សម្ដីរបស់អនុទីនពាក្យសម្តីរបស់អានុទីន ប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជាបែបនេះ បង្ហាញថាអនុទីជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស ជាពិសេសជីវិតយោធាថៃ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសម្តីអានុទីនបែបនេះ ថាបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ ដែលនឹងធ្វើប្រជាជននៃប្រទេសកម្ពុជា-ថៃ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។

ស្របពេលដែលថៃគ្រោងនឹងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកុម្ភៈ ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅថៃដូច្នេះថា៖”   ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់”។ 

យោធាថៃកំពុងតែមានជម្លោះជាមួយប្រទេសជិតខាងជុំទិស ជាពិសេសគឺជាជម្លោះដែលកំពុងក្ដៅគគុកខ្លាំង ព្រោះតែយោធាថៃបើកការវាយប្រហារឈ្លានពានដ៏សាហាវព្រៃផ្សៃមកលើកម្ពុជា។ បញ្ហានេះបានបង្កជាទុក្ខលំបាកដល់ពលរដ្ឋថៃខ្លួនឯងផងនិងធ្ងន់ធ្ងរខ្លាំងបំផុតគឺមកលើពលរដ្ឋកម្ពុជា។

បើតាមការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាន់ខ្ពស់ នៃស្ថាប័នព័ត៌មាន Khaosod របស់ថៃ លោក Pravit Rojanaphruk ឱ្យដឹងថា ប្រជាជនថៃមួយចំនួនដែលស្រឡាញ់សន្តិភាព បានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅបាងកកនាម៉ោង៣រសៀលនេះ ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំរបស់ថៃបញ្ចប់សង្គ្រាមជាមួយកម្ពុជា-ថៃ ជាបន្ទាន់៕ដោយ ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print