លោក ឃួង ស្រេង នាំយកថវិកាសម្ដេចធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ចូលរួមបុណ្យសព ពលរដ្ឋដោយពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន៤០លានរៀល ទៅប្រគល់ដល់ក្រុមគ្រួសារសពលោកសុីម វឌ្ឍន:អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលបានបាត់បង់ជីវិតដោយពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្ត កាលយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ។

   លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ថវិកាចំនួន ៤០លានរៀលនេះ ជាថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីរួមរំលែកទុក្ខដ៏ក្រៀមកក្រំ ក្រុមគ្រួសារសពលោកសុីម វឌ្ឍន: ដែលត្រូវពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្តក្រុងចំនួន២គ្រឿង កាលពីរាត្រីថ្ងៃទី០៨ ម៉ោង១២រំលងអាធ្រាធឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បណ្តាលឱ្យអ្នកបើកបររថយន្តបានបាត់បង់ជីវិត។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសោកស្ដាយជាមួយនិងក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកសុីម វឌ្ឍន:សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លោក ឃួង ស្រេងក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តសន្សំកុសលចំនួន៥លានរៀលផងដែរ។

  សូមបញ្ជាក់ថា៖ កាលពីរាត្រីថ្ងៃទី០៨ធ្នូ វេលាម៉ោង ប្រមាណ ១២រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ អ្នកបើកបររថយន្តក្រុងដឹកជនភៀសសឹកចំនួន២នាក់ ត្រូវបានពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្តរបស់ពួកគាត់ នៅចំណុចស្ពានលេខ៨ផ្លូវ៥៦Aស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កើតហេតុ។ សព លោកសុីម វឌ្ឍន:អាយុ៤៤ឆ្នាំ ត្រូវបានបញ្ជូនមកតំកល់ធ្វើបុណ្យនៅក្នុងវត្តសន្សំកុសលនិងបានបូជានៅល្ងាចថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥៕ ដោយ :  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print