រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ៦៤ មុខ ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាង៤ម៉ឺននាក់ ខេត្ដឧត្ដរមានជ័យ

ចែករំលែក៖

ភ្នំពេញ៖..រដ្ឋបាលរាជធានីភ្នំពេញ បាននាំ យកអំណោយរបស់សប្បុរសជន ជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤ គ្រួសារ ជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ស្រុកចុងកាល់ ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈ មហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា ម្ដងហើយម្ដងទៀត ។

    អំណោយទាំងអស់នេះត្រូវបាន លោក អុីម រ៉ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូន លោក  អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដរមានជ័យ និងជាប្រធានទទួលបន្ទុកមណ្ឌលភៀសសឹកទាំង៦ជំរុំ ដើម្បីចែកជូន បន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញ ពីផ្ទះសម្បែងចំនួន ១២០៩៤គ្រួសារ ស្មើនឹង៤១២៤១នាក់ ក្នុងនោះមានស្រ្ដី១៩៨៩១នាក់ និងកុមារចំនួន១៨៩៣នាក់ផងដែរ ។

     អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមក ប្រគល់ ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន៖ទឹកបរិសុទ្ធ,ភេសជ្ជៈចម្រុះ, អំបិល , ធូបមូស,ថ្នាំបាញ់មូស,សៀង,ម៉ាស,តង់, ឆ័ត្រ,កញ្ច្រែង,ផ្អក, បាយក្តាំង,ត្រីប្រឡាក់,ត្រីងៀត, សំឡីអនាម័យ,នំកញ្ចប់, ខ្ទឹមស នំប្រអប់ ,ទឹកដោះគោចម្រុះ, ច្រាស់ដុសធ្មេញ, ពងមាន់,ពងទា ,ពងទាប្រៃ,ត្រីខ,បារី,សាច់ក្រក,នំកញ្ចប់, កាហ្វេ ,ធូបមូស, ដំណាប់ផ្លែឈើ, ថ្នាំដុសធ្មេញ,សាប៊ូ,ប្រេងកូឡា,ស្ករស,ខ្ទឹមបារាំង,សាច់ផាត់,ស្បែក ជើង, ចានឆ្នាំង, ចានជ័រ, ចានអីណុក,នំធុង,សាច់ផាត់ត្រី,ឆៃថាវ,មីកូនក្មេង, សៀង,ចេកសមូត,ប៊ីចេង,ក្រដាសជូតមាត់,ជូតមុខ,យ៉ាអូរ, ដំណាប់គ្រប់មុខ,វីតាមីន,ស្រោមជើង, ធុងសំរាម,ខោអាវចាស់ៗ,ត្រីខកំប៉ុង,ទឹកត្រី,ទឹកស៊ីអ៉ីវ,ភួយមុង កន្ទេល,បន្លែត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត សរុបទាំងអស់ចំនួន៦៤ មុខ។ 

   លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឱ្យអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន អរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួម ចែករំលែកនូវ ធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុម គ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុង ជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ទាំង៦កន្លែង នៅខេត្ដឧត្ដមានជ័យនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។ ខ្ញុំសូម អរគុណនូវទឹក ចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរជួយខ្មែរ។ក្នុងនាម យើងនៅសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងវីរៈកងទ័ពជួរមុខ និងបង ប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត។

 លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដមានជ័យ  ក៏បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈ លោក  អុីម រ៉នហាស្សាន់ បានដឹកនាំអំណោយសប្បុរសជន យកមកផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅខេត្ដឧត្ដមានជ័យនាពេលនេះខ្ញុំ និងធ្វើការបែងចែកជូនទៅ ដល់ដៃវីរៈកងទ័ពជួរមុខ និងជូនបងប្អូនជនភៀសសឹក ដោយផ្ទាល់ នៅពេលដ៏ឆាប់ៗបំផុតនេះ ពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។

    តាមរបាយការណ៍ របស់លោក លី រដ្ឋា អភិបាលស្រុក ចុងកាល់ ខេត្តឧត្ដមានជ័យ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥នេះមានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ២កន្លែងសរុបចំនួន៩២៥៤គ្រួសារ ស្មើនិងចំនួន១២៤៥៧នាក់ ក្នុងនោះមនុស្សចាស់៣៥៧នាក់ និងកុមារ២៨៦នាក់ ក្នុងនោះកុមារប៉ះពាល់ការសិក្សារជាង១០០នាក់ផងដែរ។ ដោយឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទូទាំងខេត្ដឧត្ដរមានជ័យ មកស្នាក់បណ្ដោះអាសន្នទាំង៦កន្លែងសរុបចំនួន១២០៩៤ គ្រួសារ ស្មើ៤១២៤១នាក់ ក្នុងនោះស្ដ្រីចំនួន១៩៨៩១នាក់ ក្នុងនោះមានកុមារ៧៦៥៣នាក់ផងដែរ ៕ ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print