ដំណឹងល្អ ! ក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចមិនយកកម្រៃសេវា ចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពី ការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។

សូមបញ្ជាក់ថា ៖ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកប ដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ទន្ទឹមនេះដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរស័ព្ទ ០១២ ៩៧២ ០២៧ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print