លម្អិតព័ត៌មានសមរភូមិមុខ ! ស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារនៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមម៉ោង៨យប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារនៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី ។

សូមបញ្ជាក់ថា ៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារ ទាហានថៃនៅបាញ់ផ្លោងមួយៗ។ 

ដោយឡែក នៅភូមិជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ បើទោះបីស្ងប់ស្ងាត់សំឡេងស្នូរកាំភ្លើង ប៉ុន្ដែដ្រូនរបស់ថៃនៅបន្ដហោះចូលដែនអធិបតេយ្យកម្ពុជា។

យ៉ាងណាក៏ដោយ សម្រាប់សភាពការណ៍ កងកម្លាំងរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ។ 

កម្លាំងកងទ័ពយើងអង់អាចណាស់ ! ត្រឹម១ថ្ងៃ ! ទឹកដៃវីរៈកងទ័ពកម្ពុជាមិនធម្មតា!  កម្ទេចរថក្រោះមិនតិចជាង ២០គ្រឿង កាំភ្លើងធំជិត ១០ គ្រឿង និងរថពាសដែក ហើយទាហានសៀមងា-/ប់រណូករណែល ស្អុ-/យរលួ-/យ ពេញព្រៃ ! ដូច្នេះខ្មោចសៀមច្រើនណាស់ ។ បន្ទាប់ពីឃើញសារព័ត៌មានខ្មែរ ផ្សាយទាហានសៀមស្លាប់ជាង៥០០០នាក់ច្រើន ឥឡូវប្រជាជនវាចាប់ផ្តើមជ្រួលច្របល់ បាត់សាច់ញាតិ ! មេទ័ពថៃ ប្រាប់ថា ជាពេលសង្គ្រាម មិនមែនពេលសួររកសាច់ញាតិទេ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print