កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប÷កាលពីវេលាម៉ោង១០ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) ស្ថិតនៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានជីវករលក់មាសនៅក្នុងផ្សារលើធំថ្មី សង្ស័យបានរាយការណ៍មកកម្លាំងអាវុធហត្ថប្រចាំការ នៅកន្លែងកើតហេតុខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់មកកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រួចហើយរូបខ្លួនបានយកគ្រឿងអលង្ការទាំងនោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ត្រូវបានកម្លាំងអាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។ 

វត្ថុតាងរួមមាន៖ លោហៈធាតុពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោងខ្សែក ០២បន្តោង កថា០៧កថា វ៉ាលី០១ ទូរស័ព្ទ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចំណែកគ្រឿងអលង្ការ និងសម្ភារៈ ប្រគល់ជូនម្ចាស់ដើមវិញ

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print