ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៤បណ្ដាលឲ្យស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ÷បុរសស្រវឹងស្រាម្នាក់ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅម្តុំរង្វង់មូលវាលរេញហើយ មិន ព្រមឈប់ដោះស្រាយ ដោយបានព្យាយាមបើករត់គេចដល់សាលាសំរ៉ុង ហើយបានបុកពីក្រោយម៉ូតូនឹងរថយន្តបន្ថែមទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង។

តាមរបាយការណ៍បឋមស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្ដបុកម៉ូតូ នៅឃុំវាលរេញ រួចបើករត់គេចបានបុកម៉ូតូនិងរថយន្ដនៅឃុំសំរុង)ស្រុកព្រៃនប់។ របាយការណ៍បន្ថែមថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧និង៥២នាទី នៅលើផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ដ១គ្រឿងម៉ាក KIA MORING ពណ៌ទឹកប្រាក់ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយ ឈ្មោះ ម៉ាត់ រ៉ឺកើត ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ក្នុងស្ថានភាពស្រវឹង កម្រិតជាតិអាកុលចំនួន ១.០៤៨ mg/L) ។

របាយការណ៍បន្តថា រថយន្តបើកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ១គ្រឿងម៉ាក YAMAHA NMAX ពណ៌ក្រហម ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះភុន តុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូទីលំនៅភូមិព្រៃតាតុយ ឃុំព្រៃតាតុយ ស្រុក ដំណាក់ចង្អើរ ខេត្តកែប បុកក្រោយ រួចបានបើកបររត់ គេចចេញពីកន្លែងកើតហេតុបន្តទៅមុខទៀត។ 

លុះមកដល់ចំណុចមុខអនុវិទ្យាល័យហ៊ុនសែន សំរុង នៅវេលាម៉ោង១៧និង ៥៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ រថយន្តខាង លើ បើកបរក្នុងល្បឿនលឿន រួចបានបុកពីក្រោយម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA AIRBLADE ពណ៌ ក្រហម-ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ ជួន ដូយ ភេទប្រុសអាយុ ៥៧ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ បានបុកពីក្រោយពេញទំហឹង រួចរថយន្ដម៉ាក KIAMORNING បានវិលក្បាលរថយន្ដត្រឡប់ថយក្រោយ ខ្ទាតទៅចំណីផ្លូវខាងឆ្វេងបណ្ដាលឱ្យរថយន្ដ១ គ្រឿងទៀត ម៉ាកHYUNDAI POR TER ពណ៌លឿង ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះអ៊ុក ចំរើន ភេទប្រុស អាយុ២១ឆ្នាំមុខរបរបើកបររថយន្ដមានទីលំ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ បានបុកពីក្រោយរថយន្ដ KIA MORNING តែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមានមនុស្សស្លាប់នាក់ និងរងរបួសចំនួន០១នាក់ ក្នុងនោះ ១.ឈ្មោះជួន ដូយ ភេទប្រុស អ្នកបើកបរម៉ូតូ HONDA AIRBLADE (ស្លាប់នៅនឹងកន្លែងកើតហេតុ)និង ២. ឈ្មោះ ភុន តុង ភេទប្រុស អ្នកបើកបរម៉ូតូ YAMAHA NMAX (រងរបួសស្រាល) ។

បច្ចុប្បន្នសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសកំពុងសម្រាកព្យាបាលនៅគ្លីនិចឯកជន លិ គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថយន្ដនិងម៉ូតូ)បានយកមករក្សាទុក ជាបណ្ដោះ អាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នក បើកបររថយន្ដម៉ាក KIA MORNING បានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print