អាម៉េរិក៖ រដ្ឋបាលដូណាល់ត្រាំកាលពីល្ងាចថ្ងៃទី ១៦ ធ្នូ បានសម្រេចបន្ថែមប្រទេសចំនួន ២០ ផ្សេងទៀតចូលក្នុងបញ្ជីប្រទេសដែលត្រូវរឹតបណ្តឹងធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាម៉េរិកដែលចំនួនសរុបកើនដល់ ៣៩ ប្រទេសដោយកន្លងទៅលោកបណ្តឹងតែ ១៩ប្រទេសតែប៉ុណ្ណោះ។ ប្រទេសដែលលោកសម្រេចរឹតបណ្តឹងចូលអាម៉េរិកនោះរួមមាន បួគីណាហ្វាសូ, ម៉ាលី, នីហ្សេ, ស៊ូដង់ខាងត្បូង, ស៊ីរី, អង់ហ្គោឡា, អង់ទីហ្គា និងបាប៊ូដា, បេនីន, កូតឌីវ័រ, ដូមីនីកា, ហ្គាបុង, ហ្គាំប៊ី, ម៉ាឡាវី, ម៉ូរីតានី, នីហ្សេរីយ៉ា, សេណេហ្គាល់, តង់ហ្សានី, តុងហ្គា, ហ្សំប៊ី និងហ្ស៊ីមបាវ៉េ
ដោយក្នុងនោះប្រទេសដែលត្រូវបានរឹតបណ្តឹងការធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាម៉េរិកដោយកាលពីដើមខែកន្លងមកនេះមាន ១៩ ប្រទេសដែលស្ថិតក្នុងបញ្ជីបំរាមក្នុងនោះរួមមាន អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និងយេម៉ែន, ប៊ូរុនឌី, គុយបា, ឡាវ, សៀរ៉ាឡេអូន, តូហ្គោ, តូមិននីស្ថាន, និងវេណេស៊ុយអេឡា។
ចំណាត់ការរឹតបណ្តឹងរបស់ត្រាំនេះធ្វើឡើងក្រោយពីមានឆ្មាំជាតិអាម៉េរិកចំនួនពីរនាក់ត្រូវបានជនអន្តោប្រវេសន៍មកពីប្រទេសអាហ្វហ្គានីស្ថានបានបាញ់ប្រហារ និងបណ្តាលឲ្យមានម្នាក់ស្លាប់។ វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ ៕










