លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិលម្អិតក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ៖ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ នៃនៅទិសយោធភូមិភាគទី៥ យោធាថៃ បានចាប់ផ្តើមបាញ់ប្រហារលើកម្ពុជា ចាប់តាំងពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី១៧ ខែធ្នូ ៖

-ម៉ោង១៨:១៨នាទី យោធាថៃ បានបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា ចូលភូមិសាស្ត្រភូមិជោគជ័យ

-ម៉ោង ១៨:២៣នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ

-ម៉ោង១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ក្នុងភូមិសាស្ត្រអូរភ្លុកដំរី

-ម៉ោង២០:០៣នាទី យោធាថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រចរ

-រហូតដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ គឺម៉ោង៦:២៤នាទី យោធាថៃ បន្តប្រើកាំភ្លើងធំ បាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី

-ម៉ោង៦:២៥នាទី យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិជោគជ័យ

-ម៉ោង៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ ព្យាយាមរុលចូលភូមិសាស្ត្រខាងមុខភូមិ ជោគជ័យ

-ម៉ោង៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះ ព្យាយាមរុលចូលភូមិ សាស្ត្រខាងមុខភូមិព្រៃចាន់

-ម៉ោង៦:៥៣នាទី យោធាថៃ បានប្រើប្រាស់ដ្រូនស៊ើបការណ៍ រំលោភចូលដែនអាកាស កម្ពុជា ហោះចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ

-ម៉ោង៦:៥៦នាទី យោធាថៃ បានចាប់ផ្តើមបាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់

-ម៉ោង៧:១១នាទី យោធាថៃ បានព្យាយាមរុលចូលភូមិសាស្ត្រខាងមុខភូមិ ជោគជ័យ

-ម៉ោង៧:២១នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅក្នុងភូមិសាស្ត្រផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា នៅបន្តប្រុងស្មារតីត្រៀមប្រយុទ្ធការពារដែនអធិបតេយ្យជាតិខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print