កីឡាការិនីHannah Hampton របស់អង់គ្លេសបានជាប់ជាបេក្ខភាពអ្នកចាំទីនារីល្អបំផុតរបស់ FIFA ខណៈដែល Gianluigi Donnarumma របស់ក្លឹប Manchester City បានឈ្នះពានរង្វាន់ផ្នែកបុរស។
Hampton វ័យ 25 ឆ្នាំបានជួយ Chelsea ឈ្នះពានបីក្នុងស្រុកកាលពីរដូវកាលមុន ហើយអង់គ្លេសការពារជើងឯក Euro 2025 របស់ពួកគេនៅរដូវក្តៅនេះ។ Donnarumma របស់អ៊ីតាលីបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ Paris St-Germain មុនពេលចូលរួមជាមួយ City នៅរដូវក្តៅនេះ។ Hampton បានថ្លែងអំណរគុណអ្នកចាត់ការសញ្ជាតិអង់គ្លេស Sarina Weigman និងគ្រូបង្វឹក Chelsea លោកស្រី Sonia Bompastor សម្រាប់ជំនឿចិត្តលើនាងក្នុងឆ្នាំនេះ។
Hampton និង Donnarumma បានឈ្នះពានរង្វាន់ Yashin នៅក្នុងកម្មវិធី Ballon d’Or ក្នុងខែកញ្ញា។
Hampton បានចាប់ផ្តើមរាល់ការប្រកួតនៅ Euro 2025 – អង់គ្លេសបានផ្តួលអេស្ប៉ាញក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ – និងការប្រកួតទាំងអស់របស់ Chelsea ក្នុងរដូវកាល Super League ដែលមិនធ្លាប់ចាញ់។ នាងក៏បានឈ្នះពានរង្វាន់ ស្រោមដៃមាស (Golden Glove) ជាមួយនឹងការរារាំងគូប្រកួតមិនឱ្យស៊ុតបញ្ចូលទីបាន (Clean Sheet) ចំនួន 13 ដងផងដែរ៕










