ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN | ហៃណានបើកទូលាយក្នុងកម្រិតថ្មី ប្រទេសចិនបើកទូលាយក្នុងកម្រិតថ្មី!

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ការបើកទូលាដោយយកម្រិតខ្ពស់របស់ប្រទេសចិនក៏ឈានដល់ដំណាក់កាលថ្មីផងដែរ។ រយៈពេល៤៧ ឆ្នាំកន្លងទៅ ការធ្វើកំណែទម្រង់និងបើកទូលាយបានកែប្រែប្រទេសចិននិងពិភពលោកជាបន្តបន្ទាប់ ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 92,2% សម្គាល់ឃើញថា ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានជាវិធានការមានភាពជាតំណាងរបស់ចិនដើម្បីបន្តលើកកម្ពស់កម្រិតបើកទូលាយប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 93% បានសម្គាល់ឃើញថា កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងក្លាយជាច្រកសំខាន់មួយរបស់ប្រទេសចិនសម្រាប់ការបើកទូលាយជុំថ្មីចំពោះអន្តរជាតិ៕

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print