សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥ បានផ្សាយថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអំពាវនាវនៅក្នុងបទសម្ភាសន៍មួយ ថាឱ្យមានសកម្មភាពឆាប់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកនៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូត។
ការអំពាវនាវរបស់ លោក Lukashenko ធ្វេីឡេីងជាមួយទូរទស្សន៍ Newsmax របស់សហរដ្ឋអាមេរិក ហេីយសម្រង់នៃការសម្ភាសន៍ត្រូវបានបង្ហោះនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស BelTA។
លោក Lukashenko បាននិយាយដូច្នេះថា «ឥឡូវនេះ ភាគច្រើនគឺអាស្រ័យលើជំហររបស់លោក ត្រាំ និងសហរដ្ឋអាមេរិក។ រឿងចម្បងគឺថាលោក ត្រាំ មិនងាកចេញពីការដោះស្រាយ។ គាត់ (លោក ត្រាំ) ជាបុរសម្នាក់ដែលមានចិត្តខ្លាំង ជួនកាលក៏ឆេវឆាវ។ ប្រសិនបើគាត់ធ្វេីសកម្មភាពយ៉ាងម៉ឺងម៉ាត់ នោះប្រាកដជាមានលទ្ធផល»។
ជម្លោះ ហើយសំណើសន្តិភាពដំបូងរបស់អាមេរិក រងការរិះគន់ពីអឺរ៉ុបថាមានភាពលំអៀងទៅខាងរុស្ស៉ី និងកំពុងឆ្លងកាត់ការកែសម្រួល។ ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានពិគ្រោះយោបល់លើកិច្ចព្រមព្រៀងដែលបានស្នើឡើង រួមជាមួយមន្ត្រីអឺរ៉ុប រួមទាំងការពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងបែរឡាំងក្នុងសប្តាហ៍នេះ៕










