លោកឃួង ស្រេង ជួយរថយន្តដឹកជញ្ជូនសំភារៈបរិក្ខាដែលទទួលបានពីសប្បុរសជនEat More បឹងកក់ ទៅសមរភូមិជួរមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានី និងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី  បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួល អំណោយ សប្បុរសធម៌ ទីតាំង Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។

    នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោកអភិបាល ចុះទៅពិនិត្យទីតាំងសប្បុរសធម៏ ផ្សារEat More បឹងកក់ ខណៈម្ចាស់ទីតាំងEat More បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយសហការ ផ្ដល់កម្លាំងរក្សាសន្ដិសុខសុវត្ថិភាព ពិសេស សប្បុរសជន ដែលគាត់យកអំណោយមកជូនដូចជាជួយរក្សាយានយន្ដ ជាដើម ។  

     លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យបង្កើតទីបញ្ជាការស្រាលមួយនៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូន និងរៀបចំកន្លែងផ្ញើ កង់ ម៉ូតូ រថយន្ដ ជូនអ្នកស្ម័គ្រចិត្តមកចូលរួមរៀបចំវេចខ្ចប់ សម្ភារ ស្បៀងអាហារសម្រាប់ ដឹកជូន បងប្អូន វីរៈកងទ័ពជួរមុខ កម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ។

   លោកអភិបាល បានណែនាំឱ្យអាជ្ញាធរដែនដីពាក់ពន្ធ័ ត្រូវ ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅបរិវេណទីតាំងទទួលអំណោយនិងជួយសម្រួល ដល់ទីតាំងចតយានយន្តរបស់សប្បុរសជនតាមរយៈការបង្កើតទីបញ្ជាការស្រាលមួយកន្លែងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ជាមួយគ្នានេះ លោកអភិបាល ក៏បានទទួលជួយរថយន្តដឹកជញ្ជូនសំភារៈបរិក្ខាដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ។ដោយប្រកាន់ខ្ជាប់ពាក្យស្លោក៖ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀងសំរាប់បងប្អូនភៀសសឹក និងវីរៈកងទ័ពក្នុងស្មារតីខ្មែរ ជួយខ្មែរតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់ជារៀងរាល់ថ្ងៃ ។

    លោក ឃួង ស្រេង មានប្រសាសន៍លើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនរួមចំណែកជួយ ឧបត្ថម្ភដល់វីរៈកងទ័ពនៅសមរភូមិជួរមុខការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភៀសសឹក។

ទីតាំទទួលអំណោយសប្បុរសជនEat More នៅតំបន់អភិវឌ្ឍន៍បឹងកក់ មានរោងដាក់ជាស្តង់ប្រក់កៅស៊ូជាច្រើនរៀប ទៅតាមផ្នែកនីមួយៗចាំទទួលអំណោយពីសប្បុរសជនដែល បាននាំយកអំណោយជាស្បៀងអាហារ,គ្រឿងឧបភោគ. បរិភោគ,បន្លែ ផ្លែឈើ អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យនិងសំភារៈប្រើ ប្រាស់ជាជាច្រើនមុខទៀត។ ក្រុមយុវជនស្មគ្រ័ចិត្តជាច្រើនក្រុមបានចូលរួមវេចខ្ចប់សំភារៈ ដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវិរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកមកកាន់ទីតាំងមានសុវត្ថិភាព។ គិតពីពេលដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្មគ្រ័ ចិត្តប្រមូលបានទាំងថវិកានឹងសំភារៈផ្សេងៗជិត៣ពាន់តោនមានចំនួន ១៧៧កុងថេនណ័របានដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print