ខ្សែបម្រើ Bonmati របស់ក្លឹប Barcelona បានជាប់ជាកីឡាការិនីឆ្នើមបីឆ្នាំជាប់គ្នា

ចែករំលែក៖

ខ្សែបម្រើ Aitana Bonmati របស់ក្លឹប Barcelona បានជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA Best Awards សម្រាប់ឆ្នាំទី 3 ជាប់ៗគ្នា។

Bonmati អាយុ 27 ឆ្នាំគឺជាផ្នែកសំខាន់នៃក្រុមអេស្ប៉ាញដែលបានបញ្ចប់ជើងឯករងទៅប្រទេសអង់គ្លេសនៅ Euro 2025 ជាកន្លែងដែលនាងបានឈ្នះរង្វាន់អ្នកលេងល្អបំផុតប្រចាំការប្រកួត។

កីឡាការិនីសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះពានរង្វាន់ក្នុងស្រុកបីជាមួយក្រុម Barcelona ដោយស៊ុតបញ្ចូលទី 12 និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 6 គ្រាប់នៅ La Liga F ប៉ុន្តែបានក្លាយជាជើងឯករងក្នុងក្របខ័ណ្ឌ Champions League ជាមួយក្លឹបរបស់នាង ដែលបានចាញ់ក្រុម Arsenal នៅវគ្គផ្តាច់ព្រ័ត្រ។

Bonmati ដែលទទួលបានពានរង្វាន់ Ballon d’Or របស់ស្ត្រីក្នុងខែកញ្ញាផងដែរនោះ បានក្លាយជាកីឡាការិនីដំបូងគេដែលឈ្នះវាចំនួនបីដង ដោយបានទទួលវានៅឆ្នាំ 2023 និង 2024។ 

នាងទទួលបានពានរង្វាន់ FIFA Best ក្នុងឆ្នាំ 2023 បន្ទាប់ពីជ័យជម្នះ World Cup ជាមួយអេស្ប៉ាញ ហើយម្តងទៀតនៅឆ្នាំ 2024 បន្ទាប់ពីឈ្នះពានបួនដងជាប្រវត្តិសាស្ត្រជាមួយ Barcelona៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print