ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បេសកជន ពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជា និងថៃម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់។ នេះតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
ស្ថានទូតចិនប្រចាំប្រទេសថៃនិយាយថា លោក Deng Xijun បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ នេះ ដែលជាផ្នែកមួយនៃការទូត ដែលមានគោលបំណងបន្ធូរ បន្ថយភាពតានតឹងតាមព្រំដែន។
ស្ថានទូតបាននិយាយថា ប្រទេសចិន ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់ប្រទេសទាំង
ពីរ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយបានចូលរួមជាមួយភាគីទាំងពីរដើម្បីលើកទឹកចិត្តឱ្យមានការ សន្ទនា និងការបន្ធូរបន្ថយភាពតានតឹង។ ស្ថានទូតបាននិយាយថា ទីក្រុងប៉េកាំងបានធ្វើការតាមរយៈបណ្តាញការទូត ដើម្បីជួយកាត់បន្ថយភាពតានតឹង និងលើក កម្ពស់សន្តិភាព ហើយដំណើរទស្សនកិច្ចរបស់លោកបេសកជននេះ មានបំណងគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែង ដើម្បីនាំភាគីទាំងពីរមកជួបជុំគ្នា និងស្តារស្ថិរភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនតាមដានយ៉ាងដិតដល់នូវជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ ហើយបានធ្វើទស្សនកិច្ចជារឿយៗរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាព។
តាមរយៈមធ្យោបាយរបស់ខ្លួន ប្រទេសចិនបានធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយភាពតានតឹង៕










