Paris St-Germain បានផ្តួលក្រុមប្រេស៊ីល Flamengo ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup និងទទួលបានពានរង្វាន់ជាលើកទី 6 ប្រចាំឆ្នាំ ដោយអ្នកចាំទី Matvey Safonov បានសង្គ្រោះបាល់ចំនួន 4 គ្រាប់ជាប់ៗគ្នាអំឡុងពេលការស៊ុតបាល់កាត់សេចក្តី11ម៉ែត្រ។
ពានរង្វាន់Intercontinental Cupត្រូវបានចូលរួមដោយម្ចាស់ជើងឯកមកពី6ទ្វីបហើយ Paris St-Germain ម្ចាស់ជើងឯក UEFA Champions Leagueបានដើរតាមគន្លងរបស់គូប្រជែងនៅអឺរ៉ុប Real Madrid ដែលកាលពីឆ្នាំមុនបានឈ្នះពានរង្វាន់នេះផងដែរ។
Khvicha Kvaratskhelia បើកការស៊ុតបញ្ចូលទីអោយ PSG ប្រាំពីរនាទីមុនចប់តង់ទីមួយនៅ Ali Stadium ក្នុងប្រទេសកាតា មុនពេល Jorginho តាមស្មើពីបាល់ប៉េណាល់ទីនៅនាទី 62។
មិនមានអ្វីបំបែកក្រុមក្នុងម៉ោងធម្មតា និង 30 នាទីនៃម៉ោងបន្ថែមនោះទេ មុនពេល PSG បានយកឈ្នះក្រុមឈ្នះពានរង្វាន់ Copa Libertadores ដោយបាល់ប៉េណាល់ទី ដោយសារវីរភាពអ្នកចាំទីរបស់ Safonov ។
ការសង្គ្រោះចំនួនបួនលើកជាប់ៗគ្នារបស់អ្នកចាំទីសញ្ជាតិរុស្សុី Safonov ក្នុងការស៊ុតបាល់បញ្ចូលទី – ដើម្បីរារាំងកីឡាករ Saul Niguez, Pedro, Leo Pereira និង Luiz Araujo – បន្ទាប់មក PSG បានយកឈ្នះ 2-1 ដោយសារការស៊ុតដោយជោគជ័យពីកីឡាករ Vitinha និង Nuno Mendes៕










