ទាហានអាមេរិក បន្តវាយប្រហារ លើទូកសង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស៤នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាកងកម្លាំងអាមេរិក នៅថ្ងៃពុធ ទី១៧ ខែធ្នូ បានឱ្យដឹងថាខ្លួនបានដឹកនាំការវាយប្រហារលើទូកមួយគ្រឿងដែលបានចូលរួមក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀនក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយសម្លាប់ភេរវករគ្រឿងញៀន ៤នាក់។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការយោធាអាមេរិកប្រចាំភូមិភាគខាងត្បូងបានគូសបញ្ជាក់ថា «យោធាអាមេរិកបានដឹកនាំការវាយប្រហារលើទូកមួយគ្រឿងដែលត្រូវបាន ធ្វើប្រតិបត្តិការដោយអង្គការមួយត្រូវបានចាត់ទុកថាជាពួកភេរវករ នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើតដែលបានចូលរួមក្នុងសកម្មភាពប្រតិបត្តិការរត់ពន្ធគ្រឿងញៀន»។ ទីបញ្ជាការនេះបន្ថែមថា គិតជាសរុប ភេរវករគ្រឿងញៀនជាបុរស ៤នាក់ត្រូវបានសម្លាប់ ហើយមិនមានយោធាអាមេរិកណាម្នាក់រងរបួសនោះទេ។
ការវាយប្រហារចុងក្រោយបំផុតខាងលើបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៩នាក់ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារលើទូកដែលខ្លួនសង្ស័យថាដឹកគ្រឿងញៀន នៅក្នុងតំបន់សមុទ្រ Caribbean និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ចាប់តាំងពីខែកញ្ញាមក៕

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print