ទាហាន​សៀមស្លាប់កេីនឡេីងជាង​ ៥០០០​ នាក់​ របួស​ជាង​ ១០០០០នាក់​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ ប្រភព​ពី​ទាហានខ្មែរ​សុរិន្ទ​ក្នុង​ជួរទាហានសៀម​ បានឱ្យដឹងថា​ ទាហាន​សៀមដែលលេីកគ្នាមកឈ្លានពានបូរណភាពទឹកដីខ្មែរ​ នៅ​សមរភូមិ​ភូមិ​ជោគជ័យ​ ព្រៃចាន់​ និង​ ប្រាសាទ​តាក្របី​ ស្លាប់​មេទ័ព​សៀម​ថ្នាក់​ឧត្ដមសេនីយ៍​ជាមេបញ្ជាការកងពលតូច​ ២នាក់​ និង​ ថ្នាក់​វរសេនីយ៍​ឯក​ មេបញ្ជាការ​វរៈសេនាតូច​ ២នាក់​ និង​កូនទាហាន​សៀម​ស្លាប់​សរុប​ ៤២​ នាក់​ នៅថ្ងៃទី​១៧​ ធ្នូ​ ឆ្នាំ​ ២០២៥​ ។ ក្នុង​នោះ​ នៅ​សមរភូមិ​ភូមិ​ជោគជ័យ​ ស្លាប់​មេកងពល​តូចសៀម​ ១នាក់​ កូនទាហាន​ ១៩​ នាក់​ នៅ​សមរភូមិ​ប្រាសាទ​តាក្របី​ ស្លាប់​មេកងពល​តូច១នាក់​ មេ​វរៈសេនាតូច​ ២នាក់​ និង​កូនទាហាន​ ១៩នាក់​ ។

ប្រភព​ពី​ទាហាន​ខ្មែរ​សុរិន្ទ​ដដែល​បានឱ្យដឹងទៀតថា​ ចំនួនទាហានសៀម​ស្លាប់​សម្រាប់​ថ្ងៃ​ទី​ ១៧​ ធ្នូ​ ឆ្នាំ​ ២០២៥​ គឺ​អាចច្រេីន​ជានេះ​ តែ​មេបញ្ជាការថ្នាក់លេី​របស់​សៀម​បិទបាំង​ព័ត៌មាន​ ដេីម្បី​កុំអោយ​ទាហាន​សៀម​បាក់​ទឹកចិត្ត​។ តែទោះជាយ៉ាងណាក្ដី​ ទាហាន​សៀម​បានបាក់ទឹកចិត្ត​រត់​ចោល​សមរភូមិ​ច្រើន​ណាស់​ ហេតុ​នេះហើយ​ ទេីប​មេបញ្ជាការ​កងទ័ព​ជើង​គោក​សៀម​ប្រកាស​ជ្រើសរើស​ទាហាន​ថ្មី​ជំនួស​ទាហាន​សៀមដែលរត់ចោល​ជួរ​ ។

ចាប់​តាំងពី​ទាហាន​សៀមលេីក​ទាហាន​មកឈ្លានពានប្រទេសកម្ពុជា​រយៈពេល​ ១២ថ្ងៃ​ កន្លង​មកនេះ ចំនួន​ទាហាន​សៀមស្លាប់កេីនឡេីងជាង​ ៥០០០​ នាក់​ រងរបួស​ធ្ងន់​ស្រាល​ជាង​ ១០០០០​ នាក់​ ។

...

សូមអរគុណ​បងប្អូន​ទាហាន​ខ្មែរ​សុរិន្ទ​ ដែល​បាន​ជួយ​ផ្ដល់​ព័ត៌មាន​សំខាន់ៗ​មកអោយ​ខាង​កងទ័ព​កម្ពុជា​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print