អន្តរជាតិ ៖ ចាប់ពី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ កំពង់ផែ ពាណិជ្ជកម្ម សេរី ហៃណាន បាន ដាក់ឱ្យ ដំណើរការ ប្រតិបត្តិការ គយ ពិសេស លើ កោះ ទាំងមូល ជាផ្លូវការ ។
ទន្ទឹម នឹង នេះ គោលនយោបាយ ប្រតិបត្តិការ គយ ពិសេស និង ឯកសារ ពាក់ព័ន្ធ ត្រូវបាន អនុវត្ត ក្នុងពេល ដំណាលគ្នា ក្នុងនោះ បូករួមទាំង បញ្ជីឈ្មោះទំនិញ នាំចូលដែល ជាប់ពន្ធ , គោល នយោបាយ ពន្ធចរាចរណ៍ ទំនិញ , បញ្ជី ទំនិញ ហាមឃាត់ , គោល នយោបាយ លើកលែង ពន្ធគយ សម្រាប់ ទំនិញ ដែល ធ្វើការកែច្នៃ បន្ថែម តម្លៃ នៅក្នុង កោះ និង លក់ ទៅ ក្នុង ស្រុក និង វិធីត្រួតពិនិត្យ របស់ គយ ជាដើម។
ការដំណើរការ នៃ ប្រតិបត្តិការ គយ ពិសេស ជា ការ ចាប់ផ្តើម នៃ ដំណាក់កាលថ្មី នៃ ការកសាង កំពង់ផែ ពាណិជ្ជកម្ម សេរី ហៃណាន ដែល នឹង បន្ត ពង្រីក វិស័យ បើកទូលាយ ដោយ ឥតឈប់ឈរ បន្ត កែ លម្អ យន្តការនិងប្រព័ន្ធ គោល នយោបាយ ខិតខំ កសាង ជា ច្រក ទ្វារ សំខាន់ មួយ ក្នុងយុគសម័យ ថ្មី របស់ ប្រទេស ចិន សម្រាប់ ការ បើកទូលាយ ជុំថ្មី ចំពោះ អន្តរជាតិ ៕
ប្រភព ៖ (CCFR)










