ថៃ៖ ស្ពានអាកាសថ្មើរជើង នៅប្រទេសថៃ ដែលស្ថិត ក្នុងខេត្តសាមុតប្រាកាន នៅព្រឹកនេះបានបាក់រលំ និង សង្កត់រថយន្តដឹកទំនិញ និងរ ថយន្តភីកអាប់ជាច្រើនគ្រឿង។ របាយការណ៍បឋម នៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួស រឺស្លាប់បាត់បង់ជីវិតនៅឡើយនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ចេញផ្សាយមុននេះ ស្ពានអាកាសថ្មើរជើងនេះ បាក់ហើយសង្គត់រថយន្តដឹកទំនិញ និងរថយន្តភីកអាប់ជាច្រើនគ្រឿងដែលកំពុង កំពុងធ្វើដំណើរនៅខាងក្រោមស្ពាន។
...
ភ្លាមៗប៉ូលីសថៃ បានបិទផ្លូវចរាចរណ៍សំខាន់ៗទាំងអស់ ហើយអ្នករងរបួសជាប់នៅក្នុងរថយន្តកំពុងតែត្រូវបានជួយសង្រ្គោះ។ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធកំពុងផ្តល់ជំនួយ និង ស៊ើបអង្កេតមូលហេតុនៃការបាក់នេះ៕










