ពុទ្ធោ​! បុរស​២នាក់​ជិះម៉ូតូធ្លាក់ពីលើស្ពានដាច់ ដែលចោរសៀមបាញ់ផ្ដាច់ បណ្ដាលឲ្យ​ស្លាប់​យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពី​យប់ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើង​បណាលឲ្យមានមនុស្សយ៉ាងហោចចំនួន០២នាក់បានស្លាប់បាត់បង់ជីវិត ដោយជិះម៉ូតូឌុបគ្នាធ្លាក់ពីលើស្ពានដាច់ ដោយសារ​ពួកយោធា​ឈាន​ពាន(ចោរសៀម)ទម្លាក់គ្រាប់បែកពីលើយន្ដហោះកន្លងទៅ ។​

ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ បានកើតឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៥ ត្រង់ចំណុច​ស្ពាន​មេទឹកឬស្ពានជ័រជំនះ ស្ថិត​នៅ​ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

លោក អធិការ​នគរបាល​ស្រុកវាលវែង បានបញ្ជាក់​នាព្រឹកថ្ងៃនេះតាមប្រព័ន្ធតេឡេក្រាមថា មានបុរស២នាក់ធ្វើដំណើររួមគ្នា ដោយម៉ូតូ១គ្រឿងម៉ាក ហុងដា​ឌ្រីម សេ១២៥ សេរី​ឆ្នាំ​២០២២ ពណ៏ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AR 8945 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលធ្លាក់តែម្ដង ។​

លោក អធិការ​បញ្ជាក់​ទៀតថា ជនរងគ្រោះ​(ស្លាប់)ជាអ្នកបើកបរម៉ូតូ​ឈ្មោះ ថា ចាន់ធូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិទួលស្នួល ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ(ស្លាប់)ឈ្មោះ ឈូ ឆៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកស្ទឹងសង្កែ ខេត្តបាត់​ដំបង ។​

...

លោក បញ្ជាក់​បន្ថែម​ទៀត​ថា មូលហេតុ អាចកត្តាល្បឿន ខ្វះការ​ប្រុងប្រយ័ត្ន​ឬអាច​បើកបរ​ក្រោមឥតពលស្រវឹងក៍ថាបាន ចំពោះ​សពជនរងគ្រោះទាំង២នាក់ យើងបានប្រគល់ទទួលជូនសាច់ញាត ដើម្បី​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print