ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំ សន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ក្នុងពិធីសន្និបាតនោះ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានឡើងមានប្រសាសន៍សង្កត់ធ្ងន់ថា៖ កងកំលាំងប្រដាប់ជានគរបាលទាំងអស់ត្រូវឈរលើភាបស្មោះត្រង់ ហើយគោរពលើឯកសណ្ឋានរបស់យើង ដើម្បីបំរើប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងសុខសុវត្ថិភាព គឺមិនត្រូវយកឯកសណ្ឋាន រឺឋានន្តរស័ក្តិ ទៅរំលោភ រឺបំពានលើប្រជាពលរដ្ឋនោះឡើយ។

លោក សរ សុពុត្រា អភិបាលខេត្តបានស្នើសុំដល់កងកំលាំងនគរបាលត្រូវអនុវត្តតួនាទីភារកិច្ចឱ្យច្បាស់នូវលិខិតបទដ្ឋាន និងការណែនាំអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាល ដើម្បីបំរើជាតិ មាតុភូមិ។

លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ បានឡើងមានប្រសាសន៍រំលឹកដល់កងកំលាំងទាំងអស់៖ ទី១ ជម្រុញឱ្យលោកស្នងការនគរបាលខេត្តត្រូវពង្រឹងកំលាំងការពារសន្តិសុខជាតិ ត្រូវក្តាប់ការងារឱ្យបានរឹងមាំ ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព។ ទី២ គឺត្រូវសាមគ្កីភាពផ្ទៃក្នុងនៅក្នុង អង្គភាពរបស់យើងឱ្យបានរឹងមាំ នាំគ្នាអនុវត្តការងារដែលសល់ ឱ្យបានរួចរាល់ទៅតាមគ្រប់ជំនាញទាំងអស់។និងទី៣ ត្រូវមានទំនាក់ទំនងការងារជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ជាមួយអាជ្ញាធរ ជាមួយរដ្ឋបាលខេត្ត ជាពិសេសជាមួយនិងលោក អភិបាលខេត្តឱ្យបានល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បានបន្ថែមថា៖ ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់គណៈជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យលើលទ្ធផលរបស់ខ្លួន តើសម្រេចបានដូចផែនការដែលបានគ្រោងទុកដែលឬអត់។ ទាំងនេះសបញ្ជាក់អំពីការជំរុញ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

រដ្ឋបាលខេត្តស្ទឹងត្រែង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print