លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកនូវអំណោយ និងថវិកាមួយចំនួន ដើម្បីចុះទៅសួរសុខទុក្ខបងប្អូនភៀសសឹកដែលរងគ្រោះ ដោយយោធាសៀម ធ្វើការវាយប្រហារមកលើផ្ទះបងប្អូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដចធិបតី នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត រួមជាមួយ លោក លៀម សុដា  អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ្ឌនិងក្រុមការងារ បាននាំយកនូវអំណោយ និងថវិកាមួយចំនួន ដើម្បីចុះទៅសួរសុខទុក្ខបងប្អូនភៀសសឹកដែលរងគ្រោះ ដោយយោធាសៀម ធ្វើការវាយប្រហារមកលើផ្ទះបងប្អូន ឥឡូវបានភៀសសឹកមកនៅជំរុំសុវត្ថិភាព ចំណុចវត្តទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថនក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនជនភៀសសឹក និងការយកចិត្តទុកដាក់របស់ សម្ដេចប្រមុខ លើការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋដែលកំពុងភៀសសឹកនាពេលនេះ។

 លោកបណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រ ព្រមទាំងជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print