អ្នកនាំពាក្យក្រសួងការពារជាតិ ៖ យោធាឈ្លានពាន ថៃ យាយីខ្លាំងក្នុងភូមិសាស្ត្រថ្មដា ដោយប្រើដ្រូនពាំក្បាលគ្រាប់ កាំភ្លើងធំចេញពីនាវាចម្បាំង និង ដ្រូន ខ្នាតធំ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារ នៅថ្ងៃទី១៩ ខែធ្នូ បានថ្លែងថា ៖ ភូមិសាស្ត្រថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ រង គ្រោះ ខ្លាំងជាងគេពីការរំលោភបំពាន ពីក្រុមយោធា ថៃ នារយៈពេលប៉ុន្មានម៉ោង ចុងក្រោយនេះ។

បើតាមលោក ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារ ក្នុង របាយការណ៍ បច្ចុប្បន្នភាពស្តីពី ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នាថ្ងៃនេះ ដែលត្រូវជាថ្ងៃទី ១៣នៃការឈ្លានពាន យោធា ថៃ បាន ប្រើ ដ្រូន ពាំក្បាល គ្រាប់ទម្លាក់ក្នុងភូមិសាស្ត្រ ថ្មដា កាលពីវេលាម៉ោង ៥ និង ២៨នាទីល្ងាច ថ្ងៃទី ១៨ ខែធ្នូ។

ឈាន ដល់ម៉ោង ៥ និង ៤១នាទី ភូមិសាស្ត្រថ្មដាដដែលនេះ ទទួល រងគ្រាប់កាំភ្លើងធំ ដែល យោធា ថៃបាញ់ចេញពីនាវាចម្បាំង។ នៅម៉ោង ៦:៥៤ នាទី ក្រុមឈ្លានពាន បាន ប្រើ ដ្រូន ខ្នាតធំ រំលោភចូល ក្នុងដែនអធិបតេយ្យ ក្នុង ភូមិសាស្ត្រ ឃុំថ្មដា បន្ថែមទៀត។

អ្នកនាំពាក្យការពារជាតិបន្តថា ៖ យោធាឈ្លានពានថៃ បានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រតាមាន់ធំ និងដំណាក់ស្តេច តាំងពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ ថ្ងៃទី១៩ ខែធ្នូ នេះ ទើបស្ងប់ស្ងាត់វិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print