ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនអាយុ១៨ឆ្នាំម្នាក់បានស្លាប់បាត់ បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹង ខណៈដែលអ្នកទាំងពីរជិះម៉ូតូម្នាក់ឯងរៀងៗខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៨ ធ្នូ ២០២៥ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ វិត វីទូ ភេទ ប្រុស អាយុ១៨ឆ្នាំ។ ចំណែកឯភាគីម្ខាង ទៀតគឺជាបុរស (មិនទាន់ស្គាល់អត្តសញ្ញាណ) បានរងរបួសធ្ងន់ ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

...

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញភាគីទាំងសងខាងសុទ្ធតែជាបុរស បានជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងដូចគ្នា។ លុះមកដល់ចំណុចកើត ហេតុបានបុកគ្នាពេញទំហឹងតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងដើម្បី វាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print