ដើម្បីវាយប្រហារក្នុងទឹកដីវ៉េណេស៊ុយអេឡា លោក ត្រាំ ថាលោកមិនចាំបាច់សុំការអនុញ្ញាតពីសភាជាមុនឡើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ បាននិយាយថាលោកមិនចាំបាច់ស្នើសុំការអនុញ្ញាតជាមុនពីសភាអាមេរិកដើម្បីបើកការវាយប្រហារលើដីគោក ប្រឆាំងនឹងវ៉េណេស៊ុយអេឡានោះទេ បើទោះជាលោករងការរិះគន់ថាកំពុងប្រើសិទ្ធិអំណាចប្រធានាធិបតីហួសពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក ក្នុងការវាយប្រហារនៅឯដែនសមុទ្រក៏ដោយ។

នៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់សាកសួរថាតើរូបលោកនឹងស្នើសុំការអនុញ្ញាតពីសភាអាមេរិកជាមុន ដើម្បីវាយប្រហារលើពួកឧក្រិដ្ឋជនគ្រឿងញៀននៅលើដីគោកក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែរឬក៏យ៉ាងណា? លោក ត្រាំបាននិយាយថាលោកមិនមានឧបសគ្គអ្វីដើម្បីធ្វើបែបនេះទេ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គ្រាន់តែប្រាប់ពួកគេមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែដូចដែលអ្នកបានដឹង វាមិនមែនជាបញ្ហាធំដុំទេ។ ខ្ញុំមិនចាំបាច់ត្រូវបា្រប់ពួកគេទេ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើកចាប់តាំងពីខែកញ្ញាមក ប្រឆាំងនឹងទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៩៩នាក់៕

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print