ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៤,៩ពាន់លានដុល្លារ កើនឡើង ៣.៧៦%​ ក្នុង​រយៈ​ពេល​ ១១ខែឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ ពោលគឺគិតចាប់ពីខែមករា-វិច្ឆិកា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៤,៩ពាន់លានដុល្លារ កើនឡើង ៣.៧៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្នុងរយៈពេល១១ខែកន្លងទៅនេះ ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺ វៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៣ ពាន់លានដុល្លារ កើនឡើង ០.៣៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បន្ទាប់មកមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រ។

...

សូមបញ្ជាក់ថា​ ចំពោះ​មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print