តាមចាប់ចោរលួចម៉ូតូពីខេត្តកំពតដល់ខេត្តកំពង់ស្ពឺ ផ្អើលប្រជាពលរដ្ឋកំពុងច្រូតស្រូវនៅស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥នេះថា មុខសញ្ញាចោលលួចម៉ូតូដែលតែងតែធ្វើសកម្មភាពនៅខេត្តកំពតហើយរត់មកលាក់ខ្លួននៅស្រុកគងពិសី ត្រូវសមត្ថកិច្ចបង្ក្រាបបានបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលកំពុងច្រូតស្រូវ។

មន្ត្រីនគរបាលបានឲ្យដឹងថា ដោយបានការអនុញ្ញាត​ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​  កំលាំងអធិការនគរបាលស្រុក​គងពិសី ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាល​ស្រុក​ បានឱ្យកំលាំងព្រ​ហ្មទណ្ឌចុះសហការស្រាវជ្រាវ​មុខសញ្ញាលួចម៉ូតូឆ្លងខេត្ដ មានទីលំ​នៅក្នុងស្រុកគងពិ​សី​ម្នាក់ឈ្មោះ សាំង រក្សា ភេទប្រុ​ស អាយុ ៣៨ឆ្នាំ​ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី។

បន្ទប់ពីទទួលបានបញ្ជានេះសមត្ថកិច្ចកំណត់ជាក់ស្ដែង​ មុខសញ្ញាបានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកហុ​ងដាសេ​១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1T.7441 ចេញពីចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កា​លពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ ។ 

...

ក្រោយប្រតិបត្ដិការឃាត់ខ្លួនបានកំលាំងនគរបា​លស្រុកគងពិសី​បានប្រគល់មុខស​ញ្ញាសង្ស័យខាងលេី​ ជូនស្នងការដ្ឋាននគរបាលខេត្ដកំពតចាត់ការតាមនីតិវិធី ​រួមជាមួយម៉ូតូ​២គ្រឿង ម៉ាកហុ​ងដាសេ១២៥សេរីឆ្នាំ២០​២​២ ពណ៌ខ្មៅ ពាក់ស្លាកលេ​ខ កំពត​1T.74​4​1 និងម៉ូតូម៉ាកហុងដាសេ​១​២៥សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ដែល​មានពាក់​ស្លាកលេខ ភ្នំពេ​ញ1JQ.​74​41​ ក្នុងនោះមានដង្កា​ប់ដែកចំនួន១​ ,សោ​ទីបបំពង់អក្ស​L​លេខ៨​ចំនួន១​ ,សោមួលវ៉ីសលេខ៨(កែច្នៃសម្រា​ប់​កាច់កម៉ូតូ)​ចំនួ​ន៣​ ,ដែកឆាបចំនួ​ន​១​ ,កូនសោស​ម្រាប់ចាក់ម៉ូតូមិនទា​ន់ច្នៃរួចចំនួន​១​០គ្រាប់​ ,ដុំសោម៉ូតូចំ​នួន២ និងស​ម្ភារៈ​ រានកណ្ដាលចំនួ​ន១​ ,កូនសោ​មួយចំនួន​,​ សម្លៀកបំ​ពាក់បន្លំខ្លួនចំនួន២ កំប្លេ(​សម្រាប់ពា​ក់ប្រព្រឹត្តបទល្មើស),​ប័ណ្ណសម្គា​ល់​យានយ​ន្ត(កាតគ្រីម៉ូតូ)៣សន្លឹក ស្លា​កលេ​ខ​កំពត​1T.​7441 ស្លាក​លេខកំពត 1​U.8059​,ស្លាកលេខ​ភ្នំពេញ​1J​Q.​5658។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print