ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដាតូ ស៊េរី អ៊ុតាម៉ា ហាជី ម៉ូហាម៉ាត់ ប៊ីន ហាជី ហាសាន់ (Dato’ Seri Utama Haji Mohamad bin Haji Hasan)។
លោកបន្ថែមថា “ក្នុងឋានៈជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនាក្នុងស្មារតីអាស៊ាន ហើយក្នុងន័យនេះ គឺសម្របសម្រួលភាគីទាំងពីរក្នុងការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងការរួមរស់ដោយសន្តិភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងនូវគ្រប់ជម្លោះ”។
ត្រូវចងចាំថា ៖ ថៃឈ្លានពានកម្ពុជា ៕
ដោយ ៖ សិលា










