អគ្គីភ័យនៅវេលាទៀបភ្លឺបណ្ដាលឲ្យផ្ទះមួយខ្នងក្នុងសង្កាត់ចាក់អង្រែក្រោមឆេះខ្ទេចទាំងស្រុង

ចែករំលែក៖

ភ្នំពេញ÷ នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចនៅផ្ទះលេខ១៦៩ ផ្លូវ​បេតុង​ ភូមិ​ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ លុយ សៀវភៅគ្រួសារប្លង់ដី អត្តសញ្ញាណប័ណ្ណ និងឆេះរាលដាលដល់ផ្ទះមួយខ្នងផ្សេងទៀតអស់ទាំងស្រុង។

...

នៅវេលាម៉ោង៥:០០នាទី ថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៥ឡាន ស្មើ៣០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង​ ប្រើប្រាស់ទឹកអស់២ឡានស្មើ១២ម៉ែត្រគូប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print