ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងនោះថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចស្រុកបានចុះប្រតិបត្តិការដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ជួបប្រទះនិងក្រុមក្មេងទំនើបស្ទាក់កាប់កណ្ដាលផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
ប្រភពខាងលើបានឲ្យដឹងថា ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នឹងបានការណែនាំដាក់ទិសដៅពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានចុះល្បាតតាមមូលដ្ឋាននិងក្នុងភូមិសាស្រ្ដស្រុក ដេីម្បីរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅ វេលា ម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ដល់ចំណុច លើខ្នងព្រែក ស្ថិតក្នុងភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រាប់តែមានក្រុមក្មេង១ក្រុមមានបក្ខពួកប្រមាណ៦ នាក់ ម៉ូតូ៤គ្រឿង អង្គុយផឹកសុីនៅវាលស្រែ ស្ទុះចេញមកដៃកាន់ដាវដែកកែច្នៃ១ដើមគោលបំណងកាប់សមត្ថកិច្ចដោយមិនដឹងមូលហេតុ។
នៅពេលសមត្ថកិច្ចឃាត់ខ្លួនបាន ពួកក្មេងទំនើងទាំង នោះបានឆ្លើយថា ច្រឡំស្មានតែក្រុមក្មេង ដែលមានជម្លោះជាមួយណាត់គ្នាមកទីតាំងនេះ។ ក្នុងករណីនេះសមត្ថកិច្ចឃាត់បាន៤នាក់,រត់គេច២នាក់ ៖ ១, ឈ្មោះ ណៃ ភក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិមីលាវ
ឃុំទួលអំពិល ស្រុកបសេដ្ឋ,២-ឈ្មោះ សុិន សៀវចាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាមុឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ឃាត់ជាក់ស្ដែង,៣-ឈ្មោះ នឹម ផាន់នី ភេទប្រុស អាយុ១៤ឆ្នាំ,៤-ឈ្មោះ សុន ពិសី ភេទប្រុស អាយុ២២ឆ្នាំ ( ជាម្ចាស់ដាវទេព ) រស់នៅភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពី ជំនាញព្រហ្មទណ្ឌក្រុមក្មេងទាំងនេះជាមុខសញ្ញាដែលសមត្ថកិច្ចគ្រប់គ្រង ក្នុងបញ្ជីក្មេង
ទំនេីងដែលតែងតែបង្កហេតុនៅតាមទីផ្លូវសាធារណៈពេលកូនសិស្សចេញពីសាលារៀននិងពេលយប់តាមកន្លែងផឹកសុី ។
បច្ចុប្បន្នកំលាំងព្រហទណ្ឌបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី
រីឯបក្ខពួកសេសសល់កំពុងតែបន្ដស្រាវជ្រាវ ៕










