អន្តរជាតិ ៖ ថ្ងៃទី២២ ខែធ្នូតាមម៉ោងក្នុងតំបន់ រដ្ឋបាលខេត្ត Niigata របស់ជប៉ុនទទួលបានការអនុម័ត ពីថវិកាបំពេញបន្ថែម ដែលនឹងដាក់ឱ្យដំណើរការរបស់ស្ថានីយន៊ុយក្លេអ៊ែល
រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរKashiwazaki-Kariwa ដែលស្ថិតនៅខេត្តNiigata ឡើងវិញ។
សូមរំលឹកថា រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ស្ថិតនៅខេត្ត Niigata ភាគពាយ័ព្យរបស់ជប៉ុន គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុន។ បន្ទាប់ពីគ្រោះថ្នាក់ធ្លាយនុយក្លេអ៊ែរមក រាជរដ្ឋាភិបាលជប៉ុនបានប្រកាសបិទរោងចក្រថាមពលនុយក្លេអ៊ែរក្នុងស្រុកទាំងអស់ ក្នុងនោះ រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ត្រូវបានបិទនៅខែមីនាឆ្នាំ២០១២៕
ប្រភព ៖ (CCFR)
...










